សេចក្តីប្រកាសព័ត៌មាន

ស្តីពី

ខួបទី ១៦០ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

ក្រោមប្រធានបទ "រួមគ្នាជាមួយកាកបាទក្រហមកកម្ពុជា ដើម្បីបរិយាបន្នសង្គម"

 

កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានមានកិត្តិយសសូមអំពាវនាវ ចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និង បង-ប្អូន ជនរួមជាតិ សូម ចូលរួម បរិច្ចាគ ថវិកា តាមសទ្ធា ជ្រះថ្លាជូន កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី ១៦០ ទិវាពិភពលោក កាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ខាងមុខនេះដើម្បីសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ កាកបាទក្រហមកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និង សប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមយ៉ាងច្រើនកុះករ ជួយឧបត្ថម្ភជាថវិកាសម្ភារៈ ដល់ កាកបាទក្រហមកម្ពុជា ពុំខានឡើយ ។ ក្រុមការងារទទួលមូលនិធិរបស់ កាកបាទក្រហមកម្ពុជា រង់ចាំទទួល សប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះតទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឬ សូមវេរចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ឬសូមវេរចូលគណនីរបស់កាកបាទក្រហមកម្ពុជានៅធនាគារ តាមជម្រើសដូចតទៅ៖

ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ៖

-គណនីឈ្មោះ ៖ Cambodian Red Cross (កាកបាទក្រហមកម្ពុជា)

-គណនីប្រាក់រៀល                      100004348127

-គណនីប្រាក់ដុល្លាអាម៉េរិក            300001709996

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ៖

-គណនីឈ្មោះ ៖ PUM CHANTINIE AND MEN NEARY SOPHEAK AND LIM SAY

-គណនីប្រាក់រៀល                      180 255 333

-គណនីប្រាក់ដុល្លាអាម៉េរិក          180 255 168

រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង ៖
១. លោកជំទាវ ពុំ ចន្ទីនី                             លេខទូរសព្ទ     012​ 921 105
២. លោកជំទាវ ម៉ែន នារីសោភ័គ                លេខទូរសព្ទ     012 810 854
៣. ឯកឧត្តម ឌួង អេលីត                           លេខទូរសព្ទ     017 248 888