វគ្គបណ្តុះបណ្តាលថ្មីៗចុងក្រោយ

គោលការណ៍គ្រឹះទាំង ៧

កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៥៥ បានការទទួលស្គាល់ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ ៣៧៨/នស ចុះថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ១៩៥៨ បានការទទួលស្គាល់ជាអន្តរជាតិពីគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហម នៅថ្ងៃទី ៦ ខែ តុលា ឆ្នាំ ១៩៦០ និង បានចូលជាសមាជិកទី ៨៥ របស់សហព័ន្ធអន្តរជាតិ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ១៩៦០ ដដែល។ 

កាកបាទក្រហមកម្ពុជា ជាសមាគមជាតិមួយ នៃសមាគមជាតិចំនួន ១៩២ មកទល់នឹងឆ្នាំ​២០២០ នេះ។

នៅក្នុងចលនាអន្តរជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម មានសមាសភាគ ៣ គឺ

គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម

គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ហៅកាត់ថា.........................................................

សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និង អឌ្ឍចន្ទក្រហម

(ហៅកាត់ថា សហព័ន្ធអន្តរជាតិ) បំពេញការងារលើមូលដ្ឋានគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម 

សមាគមជាតិនៃបណ្តាប្រទេសលើពិភពលោក

សមាគមជាតិនៃប្រទេសនីមួយៗ ធ្វើសកម្មភាពជាជំនួយការផ្នែកសកម្មភាពមនុស្សធម៌.............................................................

សូមបំពេញរាល់កិច្ចការមេរៀនឲ្យបានគ្រប់លក្ខខណ្ឌទាំងអស់