សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បើកវគ្គ បណ្តុះបណ្តាល មូលដ្ឋាន ដល់អ្នកស្ម័គ្រចិត្តថ្មី

សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ  បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ដល់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ជ្រើសរើសថ្មី ចំនួន ២៥នាក់ (ស្រី ១២ នាក់) មកពីឃុំ គោលាប់ និង ឃុំ ចង្រកង់ ស្រុកចិត្របុរី នៅសាលាបឋមសិក្សា កសាង ដែលមានការដឹកនាំដោយលោក ថោង វីរ៉ាដា នាយកប្រតិបត្តិសាខា។ វគ្គបណ្តុះបណ្តាលមូលដ្ឋាន ផ្តល់ជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា រួមមាន៖ វិជ្ជាសង្គ្រោះបឋម ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងតួនាទីភារកិច្ច ការទទួលខុសត្រូវរបស់អ្នកស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌។