សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បើកវគ្គ ផ្សព្វផ្សាយ មូលដ្ឋានស្តីពី កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានផ្សព្វផ្សាយការយល់ដឹងជាមូលដ្ឋានអំពីចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម និង  វិជ្ជាសង្រ្គោះបឋម សុខភាពអនាម័យ ដល់យុវជនកាកបាទក្រហមកម្ពុជា ជ្រើសរើសថ្មី ចំនួន ៥៩ នាក់ (ស្រី ៣៧ នាក់) នៅវិទ្យាល័យហ៊ុន សែន ស្វាយធំ ស្រុកប្រាសាទបាគង។ ក្នុងគោលបំណងផ្តល់ចំណេះដឹង និងការយល់ដឹងដល់យុវជនជ្រើសរើសថ្មី សម្រាប់ចូលរួមក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា។