យុវជន ចូលរួមការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត សម្រាប់ភាពមនុស្សធម៌ ក្នុងប្រទេសកម្ពុជា

ជា​រៀង​រាល់​​ឆ្នាំ នៅ​ថ្ងៃទី ១៤ មិថុនា ប្រទេស​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ទាំង​អស់​នឹង​​ប្រារព្ធ​ ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម។
ជាមួយគ្នានេះ ប្រទេសកម្ពុជា ​ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្តល់​ឈាម​ ដោយ​ស្ម័គ្រ​ចិត្ត​ដល់ស្រទាប់យុវជន យុវនារី សម្រាប់ការចូលរួមក្នុងវិស័យមនុស្សធម៌។ ក្នុងន័យនេះ យុវជន កាកបាទក្រហមកម្ពុជា ក៏បានចូលរួមក្នុងការបរិច្ចាគឈាគជាប្រចាំផងដែរ ដើម្បីជំរុញ​ឱ្យ​មាន​ការ​ស្តុក​ឈាម​ និង​ប្រមូល​ឈាម​ប្រកប​សុវត្ថិភាព​។

ជាទូទៅ ការ​ប្រើ​ប្រាស់ឈាម​ មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ រវាង​​ប្រទេស​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​ទាប។​ ក្នុង​ប្រទេស​ក្រីក្រ អំណោយ​ឈាម​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​តែ​ក្នុង​ករណី​សង្គ្រោះ​បន្ទាន់​ពេល​ស្ត្រី​ឆ្លងទន្ល ឬ កង្វះ​ឈាម​ធ្ងន់ធ្ងរ និងក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ឯ​នៅ​ប្រទេស​អ្នក​មាន​​ រាល់​ការ​វះកាត់​​បេះដូង ប្តូរ​សរីរាង្គ​ ឬ​ការ​ព្យាបាល​ប្រឆាំង​នឹង​ជំងឺ​មហារីក​ សុទ្ធ​តែ​បាន​ទទួល​ការ​​បញ្ចូល​ឈាម។
 
សូម​អញ្ជើញ​ចូល​រួម​ធ្វើ​ការ​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​ ព្រោះ​ការ​បរិច្ចាគ​នេះ នឹង​អាច​​ជួយ​​គ្រួសារ​មួយ​ ជីវិត​មួយ នៅ​ថ្ងៃ​នេះ ឬ​នៅ​ថ្ងៃ​ស្អែក​ ឱ្យ​​រួច​ពី​សេចក្តី​ស្លាប់!