សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបន្ត ចូលរួមផ្សព្វផ្សាយ លើកកម្ពស់គោលការណ៍គ្រឹះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានបន្តចូលរួម ផ្សព្វផ្សាយលើកកម្ពស់គោលការណ៍គ្រឹះ  និងតម្លៃមនុស្សធម៌។ ជាមួយគ្នានេះ យុវជន កាកបាទក្រហមកម្ពុជា ១០៦ នាក់ ស្រី៧៥នាក ក្នុងនោះវិទ្យាល័យកំពង់ថ្ម ចំនួន២៥ ស្រី១៤នាក់ និង វិទ្យាល័យ ហ៊ុនសែន ភ្នំសន្ទុក ចំនួន ៨១ ស្រី៦១នាក់ទទួលវគ្គផ្សព្វផ្សាយ មូលដ្ឋានប្រវត្តិចលនាកាកបាទក្រហម ឣឌ្ឍចន្ទក្រហម និងកាកបាទក្រហមកម្ពុជា ជាចំណេះដឹងមូលដ្ឋាន និងការយល់ដឹងពីតួនាទីភារកិច្ចរបស់កាកបាទក្រហមកម្ពុជា ដើម្បីជាទុនសម្រាប់យុវជនចូលរួមសកម្មភាពក្នុងការងារមនុស្សធម៌។