សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បើកវគ្គ សង្រ្គោះបឋម ដល់ថ្នាក់ដឹកនាំ រោងចក្រ មេន អ៊ូ
សុខទុក្ខ និងសុខភាព កម្មករ-កម្មការនី គ្រប់ផ្នែក ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ រោងចក្រ មេន អ៊ូ ហ្គាមេន ស្ថិតនៅ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ថ្នាក់ដឹកនាំរោងចក្រ បានអញ្ជើញ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំដោយលោក គាំ សុខុម ជានាយកសាខា និងក្រុមការងារបង្រៀនវិជ្ជាសង្គ្រោះបឋមបង់ថ្លៃរយៈពេលពីរថ្ងៃ ពីថ្ងៃទី ០៥-០៦ ខែសីហា ឆ្នាំ២០២២ ដែលមានបុគ្គលិក កម្មករ-កម្មការនី រោងចក្រ ចូលរួមសរុបចំនួន ១០នាក់។ គោលបំណងក្នុងការបណ្តុះ បណ្តាល គឺចង់ឱ្យអ្នកតំណាងទាំងនេះ ទទួលបាននូវវិជ្ជាសង្គ្រោះបឋមមួយថ្មី ហើយមានប្រសិទ្ធភាព សម្រាប់ជួយដល់កម្មករ-កម្មការនី ពេលមានបញ្ហាគ្រោះថ្នាក់ដោយចៃដន្យទាំងក្នុងរោងចក្រ និងទាំងក្នុងសហគមន៍ផងដែរ ។
ឆ្លៀតក្នុងឨកាសនោះលោក គាំ សុខុម ក៏បានផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ ជូនដល់បងប្អូន កម្មករ-កម្មការនីរោងចក្រ ដើម្បីអោយយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពរបស់កាកបាទក្រហមកម្ពជា។
ក្នុងនោះដែរ តំណាងរោងចក្រ និងសិក្ខាមបានវាយតម្លៃ និងពេញចិត្តក្នុងការទទួលបានចំណេះថ្មីដ៏មានសារៈសំខាន់ដើម្បីជួយសង្គ្រោះកម្មករក្នុងរោងចក្រតាមលទ្ធភាពដែលអាចជួយបាន និងផ្សព្វផ្សាយបន្ត ៕