សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បើកវគ្គបណ្តុះ បណ្តាល ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យអង្គស្វាយពុំសែន ក្រោមការដឹកនាំសម្របសម្រួលដោយលោកស្រី ឡាយ សុភ័ក្ត្រ នាយិការងសាខា ដែលមានការចូលរួមសហការពីមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ទីប្រឹក្សាយុវជន និងមានយុវជនកាកបាទក្រហមកម្ពុជា ដោយមានយុវជនចូលរួមសរុបប្រមាណ៥០នាក់ (ស្រី៤១នាក់) ពិធីនេះធ្វើឡើងនៅវិទ្យាល័យអង្គស្វាយពុំសែន ស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត ។
មេរៀនលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ។
២- គោលការណ៍គ្រឹះទាំង៧ប្រការ ។
៣- ការប្រើប្រាស់បដិរូប ។
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម ។
៥- វិជ្ជាសង្គ្រោះបឋម ។
៦- សុវត្ថិភាពចរាចរណ៍ ។
៧- ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីធឺណិត។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌និងធ្វើការផ្សព្វផ្សាយបន្តទៅដល់ មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ៕