ទីប្រឹក្សា និងយុវជន កាកបាទក្រហមកម្ពុជា ១០៥ នាក់ ប្រចាំវិទ្យាល័យ ហ៊ុនសែន ចេក ទទួលវគ្គមូលដ្ឋាន

វគ្គបណ្តុះបណ្តាល និងបំប៉ន ស្តីពីចំណេះដឹងជាមូលដ្ឋាន នៃចលនាកាកបាទក្រហម
ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ដល់ទីប្រឹក្សា និងយុវជន
កាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យ វិទ្យាល័យ ហ៊ុនសែន ចេក
.........................................
សាខា កក្រក ខេត្តស្វាយរៀង៖ដោយបានការឯកភាពពីឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នៅថ្ងៃសុក្រ ទី ២៦ ខែ សីហា ឆ្នាំ ២០២២ ក្រុមការងារសាខា បានបើកវគ្គបណ្តុះបណ្តាល និងបំប៉ន ស្តីពី ចំណេះដឹងជាមូលដ្ឋាន នៃចលនាកាកបាទក្រហមច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចាស់ និងទើបជ្រើសថ្មី ប្រចាំវិទ្យាល័យ ហ៊ុនសែន ចេក ចំនួន ៤៩ នាក់ ស្រី ២៤ នាក់ដោយមានការអញ្ជើញចូលរួមពី លោក សរ វណ្ណា នាយកសាខា លោក ពុត ម៉ៅ អនុប្រធានការិយាល័យយុវជន នៃមន្ទីអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងលោកនាយក លោកគ្រូ អ្នកគ្រូសរុបចំនួន ៥៦ នាក់ ។
ក្រោមប្រធានបទ៖
១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- វិជ្ជាសង្គ្រោះបឋម
៦- សុវត្ថិភាពចរាចរណ៍
៧-ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទ តាមអនឡាញ វិជ្ជមានរបស់សង្គមលើកុមារ។
ក្នុងគោលបំណង ដើម្បីព្រឹង និងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង ៧ គោលនយោបាយយុវជនកាកបាទក្រហម  និងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់មិត្តភ័ក្រ និង សហគមន៍រៀងៗខ្លួន ៕