សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ផ្សព្វផ្សាយ វគ្គមូលដ្ឋាន ប្រវត្តិចលនាកាកបាទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានផ្តល់វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និង ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទ តាមអនឡាញ វិជ្ជមានរបស់សង្គមលើកុមារ និងវិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យ ស្ទឹហាវ ដែលស្ថិតនៅក្នុង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលដឹកនាំសម្របសម្រួលដោយលោក គាំ សុខុម នាយកសាខា និងក្រុមការងារបង្រៀនវិជ្ជាសង្រោះបឋម ដោយមានការចូលរួមពីនាយកសាលា ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមសរុបចំនួន ៥២នាក់ ស្រី ២២នាក់ ចែកចេញជា ពីរវគ្គ និងមានរយះពេល ២ថ្ងៃគិតចាប់ពីថ្ងៃទី២៥  ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។
មេរៀនលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- វិជ្ជាសង្គ្រោះបឋម
៦- សុវត្ថិភាពចរាចរណ៍
៧-ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទ តាមអនឡាញ វិជ្ជមានរបស់សង្គមលើកុមារ
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹង និងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិ និង សហគមន៍រៀងៗខ្លួន ៕