សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បណ្តុះ បណ្តាល វគ្គមូលដ្ឋានដល់យុវជន កក្រក ជ្រើសរើសថ្មី

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បិទវគ្គបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យ ហ៊ុន សែន កំពង់សីលា ដែលស្ថិតនៅក្នុង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គាំ សុខុម នាយកសាខាប្រតិបត្តិសាខា លោក រឿត សុខុន ប្រធានការិយាល័យ អភិវឌ្ឍន៍ នៃកាកបាទក្រហមកម្ពុជា លោកនាយកវិទ្យាល័យដោយមានការចូលរួមពីមន្ដ្រីក្រុមប្រតិបត្តិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមសរុបចំនួន ៥២នាក់ ស្រី ២៣នាក់ ដែលវគ្គនេះមានរយៈពេល ២ថ្ងៃគិតចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើមេរៀនសំខាន់ៗមួយចំនួនរួមមាន ៖
១- ប្រវត្តិចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- សុវត្ថិភាពចរាចរណ៍
៦-ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទ តាមអនឡាញ វិជ្ជមានរបស់សង្គមលើកុមារ
៧-ការបង្កើតក្លឹបយុវជន កក្រក ថ្មី
៨-វិជ្ជាសង្គ្រោះបឋម
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹង និងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ សមិទ្ធផល ប្រវត្តិកាកបាទក្រហ មកម្ពុជា គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក និងវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិ និង សហគមន៍រៀងៗខ្លួន ៕