សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បើកវគ្គបណ្តុះ បណ្តាលដល់ទីប្រឹក្សាយុវជន និង យុវជន-កក្រក
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ស៊ុម អ៊ុយហាវ នាយករងសាខា និងមន្រ្តីសាខា ចំនួន ២នាក់ បានបើកវគ្គបណ្តុះបណ្តាលទីប្រឹក្សា និងយុវជនកាកបាទក្រហម ចំនួន ៥២នាក់ ស្រី ៣៦នាក់ នៃវិទ្យាល័យត្រែងត្រយឹង ស្រុកភ្នំស្រួច ស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះរបស់កាកបាទក្រហម គោលនយោបាយយុវជន និងវិជ្ជាសង្គ្រោះ។
ប្រធានបទដែលបង្ហាញរួមមាន៖
១. ការយល់ពីកាកបាទក្រហម
២.គោលនយោបាយយុវជនកាកបាទក្រហម
៣.វិជ្ជាសង្គ្រោះបឋម
- ករណីជនរងគ្រោះសន្លប់បាត់ស្មារតី
-ករណីជនរងគ្រោះសន្លប់បាត់ស្មារតី CPR
-ការស្លាក់
-ការហូរឈាម
វគ្គខាងលើមានគោលបំណង៖
-ពង្រឹងសមត្ថភាពទីប្រឹក្សាយុវជន និងយុវជនកក្រកពីប្រវត្តចលនា គោលការណ៍គ្រឹះ និងការប្រើប្រាស់បដិរូបសញ្ញា ។
-ផ្សព្វផ្សាយពីគោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម ។
-ពង្រឹង និងពង្រីកចំណេះដឹងពីវិធីជួយសង្គ្រោះបឋម ដើម្បីផ្សព្វផ្សាយបន្ត និងជួយសង្រ្គោះដល់
ជនរងគ្រោះនានាក្នុងសាលាក៏ដូចជាសហគមន៍ ។