សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បើកវគ្គ បណ្តុះបណ្តាល និងបំប៉ន ពីចលនាកាកបាទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បើកវគ្គបណ្តុះបណ្តាល និងបំប៉ន ស្តីពីចំណេះដឹងពីចលនាកាកបាទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យ ហ៊ុនសែន កំពង់រោទិ៍ ចំនួន ៣២ នាក់ ស្រី ១៦ នាក់ ដោយមានការអញ្ជើញចូលរួមពី លោក សរ វណ្ណា នាយកសាខា លោក សុខ សំអុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ លោក ផឹង សារ៉ែន នាយកវិទ្យាល័យ ព្រមទាំង លោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៨ នាក់ ។
ក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកសមត្ថភាពដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា បានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង ៧ គោលនយោបាយយុវជនកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ។
ក្រោមប្រធានបទ៖
- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
- គោលការណ៍គ្រឹះទាំង៧ប្រការ
- ការប្រើប្រាស់បដិរូប
- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
- វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន
- ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក
- ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការផ្លាស់ប្តូរឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារពិការ។