សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បើកវគ្គ បណ្តុះបណ្តាល មូលដ្ឋាន ចលនាកាកបាទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បន្តបើកវគ្គបណ្តុះបណ្តាល និងបំប៉ន ស្តីពីចំណេះដឹងជាមូលដ្ឋាន នៃចលនាកាកបាទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ដល់ទីប្រឹក្សា និងយុវជន កាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យ ហ៊ុន សែន ប្រសូតិ។
ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានការចាត់តាំងឲ្យក្រុមការងារសាខា បន្តបើកវគ្គ  បណ្តុះបណ្តាល និងបំប៉ន ស្តីពីចំណេះដឹងពីចលនាកាកបាទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចាស់ និងទើបជ្រើសរើសថ្មី ប្រចាំវិទ្យាល័យ ហ៊ុន សែន ប្រសូតិ ចំនួន ៤៥ នាក់ ស្រី ២៦ នាក់ ដោយមានការអញ្ជើញចូលរួមពី លោក សរ វណ្ណា នាយកសាខា លោក ណំ សាវ៉ន នាយរងកវិទ្យាល័យ ព្រមទាំង លោកគ្រូ អ្នកគ្រូ ។
ក្នុងគោលបំណង ដើម្បីព្រឹង និងពង្រីកសមត្ថភាពដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង ៧ គោលនយោបាយយុវជនកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ។
ក្រោមប្រធានបទ៖
១- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន
៦- ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក
៧- ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការផ្លាស់ប្តូរឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារពិការ