សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បើកវគ្គ បណ្តុះ បណ្តាលស្ដីពីប្រវត្តិចលនា កាកបាទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាលស្ដីពីប្រវត្តចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម សុវត្ថិភាពចរាចរណ៍ និងការកេងប្រវ័ញផ្លូវភេទ ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី ប្រចាំអនុវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលស្ថិតនៅក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក គាំ សុខុម នាយកសាខា  មន្ត្រីសាខាប្រតិបត្តិសាខា ដោយមានការចូលរួមពី លោកនាយកវិទ្យាល័យ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមសរុបចំនួន ៦១នាក់ ស្រី ៣៦នាក់ ដែលវគ្គនេះមានរយៈពេល ២ថ្ងៃគិតចាប់ពីថ្ងៃទី២៨  ដល់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។
វគ្គបណ្ដុះបណ្ដាលនេះ  ផ្ដោតសំខាន់លើមេរៀនសំខាន់ៗមួយចំនួនរួមមាន ៖
១- ប្រវត្តិចលនាអន្ដរជាតិ  កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- សុវត្ថិភាពចរាចរណ៍
៦-ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទ តាមអនឡាញ វិជ្ជមានរបស់សង្គមលើកុមារ 
៧-ការបង្កើតក្លឹបយុវជន  កក្រក  ថ្មី
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹង និងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ សមិទ្ធផល  ប្រវត្តិកាកបាទក្រហមកម្ពុជា  គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិ និង សហគមន៍រៀងៗខ្លួន ៕