សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បើកវគ្គ បណ្តុះបណ្តាលផ្សព្វផ្សាយ ប្រវត្តិចលនាកាកបាទក្រហម
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាលស្ដីពីប្រវត្តចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម សុវត្ថិភាពចរាចរណ៍ និងការកេងប្រវ័ញផ្លូវភេទ ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីនៅវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ដែលស្ថិតនៅក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកគាំ សុខុម នាយកសាខា មន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពី លោកនាយកវិទ្យាល័យ ទីប្រឹក្សាយុវជន ចំនួន ៤ នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមសរុបចំនួន ៥៤នាក់ ស្រី ២៨នាក់ ដែលវគ្គនេះមានរយៈពេល ២ថ្ងៃគិតចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។
វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើមេរៀនសំខាន់ៗមួយចំនួនរួមមាន ៖
១- ប្រវត្តិចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- សុវត្ថិភាពចរាចរណ៍
៦-ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទ តាមអនឡាញ វិជ្ជមានរបស់សង្គមលើកុមារ
៧-ការបង្កើតក្លឹបយុវជន កក្រក ថ្មី
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹង និងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ សមិទ្ធផល ប្រវត្តិកាកបាទក្រហមកម្ពុជា គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិ និង សហគមន៍រៀងៗខ្លួន ៕