សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បើកវគ្គ ផ្សព្វផ្សាយ បណ្តុះបណ្តាលទីប្រឹក្សា-យុវជន កក្រក
សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានបន្តបណ្តុះបណ្តាល ដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥៣ នាក់ នៅវិទ្យាល័យ ស្វាយរៀង
.........................................
សាខា ក្រក ខេត្តស្វាយរៀង៖ ដោយបានការចាត់តាំងពីឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ តុលា ឆ្នាំ ២០២២ ក្រុមការងារសាខា បានបន្តបណ្តុះបណ្តាលស្តីពី ចំណេះដឹងជាមូលដ្ឋាន នៃចលនាកាកបាទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋានដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ចាស់ និងទើបជ្រើសរើសថ្មីនៅវិទ្យាល័យ ស្វាយរៀង ចំនួន ៥៣ នាក់ ស្រី ២៨ នាក់ ក្រោមការសម្របសម្រួលពីក្រុមការងារសាខា ។
ក្រោមប្រធានបទ៖
- ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម
- គោលការណ៍គ្រឹះទាំង ៧ ប្រការ
- ការប្រើប្រាស់បដិរូប
- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
- វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន
- ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក
- ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការផ្លាស់ប្តូរឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារពិការ ។
ក្នុងគោលបំណងដើម្បីយល់ដឹងពីតួនាទីរបស់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា និងផ្តល់ចំណេះដឹងជាមូលដ្ឋានដែលពាក់ព័ន្ធទៅនឹងប្រវត្តិរបស់ចលនា គោលការណ៍គ្រឹះទាំង ៧ និងវិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន ដើម្បីទទួលបាននូវជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍន៍ នៃវិស័យមនុស្សធម៌ក្នុងការបណ្តុះគំនិត ស្មារតី ឆន្ទៈ សីលធម៌ ក្នុងសង្គមចូលរួមចំណែកជួយមិត្តរួមសាលាឲ្យកាន់តែប្រសើរឡើងនៅតាមគ្រឹះស្ថានសិក្សាដែលមានគោលនយោបាយ និងសេចក្តីណែនាំជាគោល ។