សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បើកវគ្គ បណ្តុះបណ្តាលប្រវត្តិចលនា គោលការណ៍គ្រឹះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបើកវគ្គបណ្តុះបណ្តាលស្ដីពីប្រវត្តិចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម សុវត្ថិភាពចរាចរណ៍ និង ការកេងប្រវ័ញផ្លូវភេទ ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីនៅអនុវិទ្យាល័យ បិទត្រាំង មិត្តភាពព្រះសីហនុ ជាំងស៊ូ  ដែលស្ថិតនៅក្នុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកគាំ សុខុម នាយកសាខា មន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពី លោកនាយកវិទ្យាល័យ ទីប្រឹក្សាយុវជន ចំនួន ២នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមសរុបចំនួន ៥២នាក់ ស្រី ២៨នាក់ ដែលវគ្គនេះមានរយៈពេល ២ថ្ងៃគិតចាប់ពីថ្ងៃទី១៨  ដល់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
 
វគ្គបណ្ដុះបណ្ដាលនេះ  ផ្ដោតសំខាន់លើមេរៀនសំខាន់ៗមួយចំនួនរួមមាន ៖
១- ប្រវត្តិចលនាអន្ដរជាតិ  កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- សុវត្ថិភាពចរាចរណ៍
៦-ការទប់ស្កាត់ការកេងប្រវ័ញផ្លូវភេទ តាមអនឡាញ វិជ្ជមានរបស់សង្គមលើកុមារ 
៧-ការបង្កើតក្លឹបយុវជន  កក្រក  ថ្មី
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹង និងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ សមិទ្ធផល  ប្រវត្តិកាកបាទក្រហមកម្ពុជា  គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិ និង សហគមន៍រៀងៗខ្លួន ៕