សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើកវគ្គ បណ្តុះបណ្តាលប្រវត្តិចលនា គោលការណ៍គ្រឹះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលស្ដីពីប្រវត្តចលនា គោលការណ៍គ្រឹះ កាកបាទក្រហម អឌ្ឍចន្ទក្រហម សុវត្ថិភាពចរាចរណ៍  និង វិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មីនៅវិទ្យាល័យ ថ្មគោល ដែលស្ថិតនៅស្រុកថ្មគោល  ក្រោមការសម្របសម្រួល  ពីលោក យ៉ាន ឧត្តម  នាយករងសាខា មន្ត្រីប្រតិបត្តិសាខា ដោយមានការចូលរួមពី  ទីប្រឹក្សាយុវជន ចំនួន ២នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចូលរួមសរុបចំនួន ៣២នាក់ ស្រី ២០នាក់ ដែលវគ្គនេះមានរយៈពេល ១ថ្ងៃ។
វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើមេរៀនសំខាន់ៗមួយចំនួនរួមមាន ៖
១- ប្រវត្តិចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម
២- គោលការណ៍គ្រឹះទាំង៧ប្រការ
៣- ការប្រើប្រាស់បដិរូប
៤- គោលនយោបាយ និងតួនាទីយុវជនកាកបាទក្រហម
៥- សុវត្ថិភាពចរាចរណ៍
៦-វិធីសាស្រ្តផ្សព្វផ្សាយ
៧-ការបង្កើតក្លឹបយុវជន កក្រក ថ្មី
៨-វិជ្ជាសង្គ្រោះបឋម
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹង និងពង្រីកសមត្ថភាពដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ សមិទ្ធផល ប្រវត្តិកាកបាទក្រហមកម្ពុជា គោលនយោបាយយុវជនកាកបាទក្រហម ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ និងធ្វើការផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិ និង សហគមន៍រៀងៗខ្លួន ៕