សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើកវគ្គ ផ្សព្វផ្សាយប្រវត្តិចលនាគោលការណ៍គ្រឹះ ដល់យុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បើកវគ្គផ្សព្វផ្សាយបណ្តុះបណ្តាលដល់យុវជន-កក្រក ស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឺះ សុវត្ថិភាពចរាចរណ៍ និងវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមដែលទើបជ្រើសរើសថ្មីចំនួន ៤០នាក់ (ស្រី២៥នាក់) នៅវិទ្យាល័យជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងគោលបំណងបញ្ច្រាបការយល់ដឹងពីការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់យុវជនធ្វើការផ្សព្វផ្សាយបន្តទៅដល់សហគមន៍របស់ខ្លួន។