រោងចក្រក្រោន បេវេរេជខេនស៍ សីហនុលីមីធីត ក្រុងព្រះសីហនុ យកចិត្តទុកដាក់សុខទុក្ខកម្មករ កម្មការនី

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរបស់រោងចក្រក្រោន បេវេរេជ ខេនស៍ សីហនុ លីមីធីត ដែលស្ថិតនៅក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានគិតគូរ ពីសុខភាពកម្មករ កម្មការនី លោកបានអញ្ជើញ សាខាកាកបាទក្រហមខេត្ត ដឹកនាំដោយលោក គាំ សុខុម ជានាយកសាខា និងក្រុមការងារបង្រៀន វិជ្ជាសង្គ្រោះបឋមបង់ថ្លៃរយៈពេលពីរថ្ងៃ ពីថ្ងៃទី ២៤ .២៥ ខែតុលា ឆ្នាំ២០២២ ដែលមានបុគ្គលិក  កម្មករ កម្មការនី រោងចក្រ ចូលរួមសរុបមាន ចំនួន ២២នាក់ ស្ដ្រី ០១។ គោលបំណងក្នុងការបណ្តុះ បណ្តាល គឺចង់ឲ្យពួកគាត់ទទួលបាននូវ វិជ្ជាសង្គ្រោះបឋមមួយថ្មី ហើយមានប្រសិទ្ធភាព ក្នុងការជួយដល់កម្មករ កម្មកានី ពេលមានបញ្ហា គ្រោះថ្នាក់ដោយចៃដន្យទាំងក្នុងរោងចក្រ និងទាំងក្នុងសហគមន៍ផងដែរ ។
ឆ្លៀតក្នុងឨកាសនោះលោក គាំ សុខុម ក៏បានផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ ជូនដល់បងប្អូន កម្មករ កម្មកានីរោងចក្រដើម្បីអោយយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពរបស់កាកបាទក្រហមកម្ពជា។
ក្នុងនោះដែរ តំណាងរោងចក្រ និងសិក្ខាមបានវាយតម្លៃ និងពេញចិត្តក្នុងការទទួលបានចំណេះថ្មីដ៏មានសារៈសំខាន់នេះ ដើម្បីជួយសង្គ្រោះកម្មករក្នុងរោងចក្រតាមលទ្ធភាពដែរអាចជួយបាន និងផ្សព្វផ្សាយបន្ត  ៕