សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ច ប្រជុំពិនិត្យវឌ្ឍនៈភាពការងារអនុសាខាក្រុងស្រុកទាំង១៣
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនៈភាពការងារអនុសាខាក្រុង ស្រុកទាំង១៣ ដើម្បីសម្រេចបាននូវយុទ្ធសាស្រ្ត កក្រក ២០២១-២០៣០ ក្រោមអធិបតីភាព លោក ញ៉ែម សៅគ្រី តំណាង លោក ជា កក្កដា សមាជិកគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារ ពិនិត្យ តាមដាន វាយតម្លៃ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ហេរញ្ញឹក លេខាធិការ សមាជិក សមាជិកាគណៈកម្មាធិការអនុសាខា និងមន្ត្រីប្រចាំការអនុសាខា នៅទីស្នាក់ការអនុសាខា សរុបអ្នកចូលរួម ១០៤នាក់ ស្រី៤២នាក់ សរុបបានចំនួន ១៣លើក។