សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ផ្សព្វផ្សាយសុវត្ថិភាព ចរាចរណ៍ផ្លូវគោក តាមគេហដ្ឋាន

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សាយអំពីកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមផ្ទះប្រជាពលរដ្ឋនៅក្នុងសហគមន៍ សរុបចំនួន ១២គ្រួសារ ស្មើនឹង ៤៨នាក់ (ស្រី ២៥នាក់) ស្ថិតនៅភូមិចំនួន២ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
 
ការផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងគោលបំណង ដើម្បី៖
១.បញ្រ្ជាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍
២.កាត់បន្ថយអត្រាស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍
៣.ផ្សព្វផ្សាយបន្តទៅដល់សាលារៀន និងសហគមន៍។
 
សូមបញ្ជាក់ថា៖ នៅថ្ងៃដដែលនោះ ក្រុមការងារក៏បានបញ្រ្ជាបបន្ថែមអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ៕