ទីប្រឹក្សាយុវជន និងយុវជន កាកបាទក្រហមកម្ពុជា ចុះអនុវត្តការងារសុវត្ថិភាពចរាចណ៍ផ្លូវគោក

សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានដឹកនាំទីប្រឹក្សាយុវជន និងយុវជន កក្រក  វិទ្យាល័យហ៊ុនសែនតាខ្មៅ និងវិទ្យាល័ហ៊ុនសែនសេរីភាព សរុបចំនួន ២៨ នាក់ ស្រី ១៣ នាក់ ,មន្ត្រីសាខា ១នាក់ និងនគរបាលចរាចរណ៍ ៤នាក់ សរុប ៣៣នាក់ បានចុះអនុវត្តការងារសុវត្ថិភាពចរាចណ៍នៅចំណុចផ្លូវកែងស្តុបចំនួន ២គោលដៅ និងបានផ្សព្វផ្សាយបញ្រ្ជាបពីវិធានការការពារ ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំពោះកាអនុវត្តសកម្មភាពការងារសុវត្ថិភាពចរាចរណ៍ខាងលើ គឺក្នុងគោលបំណងចូលរួមផ្សព្វផ្សាយដល់សាធារណជនទូទៅដែលបាន និងកំពុងធ្វើដំណើរនៅតាមដងផ្លូវសាធារណៈ ឲ្យបានយល់ដឹងកាន់តែប្រសើរ អំពីច្បាប់ចរាចរណ៍ផ្លូវគោករបស់ព្រះរាជាណាចក្រកម្ពុជា ពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ  គោរពភ្លើងសញ្ញាចរាចរណ៍ គំនូសសញ្ញា ស្លាកសញ្ញាជាដើម ។ លទ្ធផលសម្រេចបានអ្នកចូលរួមនៅតាមដងផ្លូវ សរុបចំនួន ៦៥៧នាក់ ក្នុងនោះ ប្រុស ៤១៤នាក់ ,ស្រី ២៤៣ នាក់  និងបានផ្សព្វផ្សាយសារសម្លេងស្តីច្បាប់ចរាចរណ៍ផ្លូវគោកតាមរយៈឧគ្ឃោសនសព្ទនៅចំណុចស្តុបគោលដៅផងដែរ ៕