សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះផ្សព្វផ្សាយអំពីកម្មវិធី សុវត្ថិភាពចរាចរណ៍ផ្លូវគោក

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតាមផ្ទះប្រជាពលរដ្ឋនៅក្នុងសហគមន៍ សរុបចំនួន ១៣គ្រួសារ ស្មើនឹង ៥២នាក់ (ស្រី ៣០នាក់) ស្ថិតនៅឧបសម្ព័ន្ធឡាំប្រ៉ (ភូមិឈួល) ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ការផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងគោលបំណង៖
១.បញ្រ្ជាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋនៅក្នុងតំបន់សហគមន៍
២.កាត់បន្ថយអត្រាស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍
៣.ផ្សព្វផ្សាយបន្តទៅដល់សាលារៀន និងសហគមន៍
សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃដដែលនោះ ក្រុមការងារក៏បានបញ្រ្ជាបបន្ថែមអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ផងដែរ៕