សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះផ្សព្វ ផ្សាយកម្មវិធី សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់យុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សាយអំពីកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់យុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី សរុបចំនួន ៥៤នាក់ (ស្រី ៣៦នាក់) ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគារធនធាន វិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី។
ការផ្សព្វផ្សាយនេះធ្វើឡើងនៅក្នុងគោលបំណង៖
១.បញ្រ្ជាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់យុវជនកាកបាទក្រហមកម្ពុជា
២.កាត់បន្ថយអត្រាស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍
៣.ផ្សព្វផ្សាយបន្តទៅដល់សាលារៀន និងសហគមន៍ផងដែរ។