លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក បានអញ្ជើញ ជួនពិភាក្សការងារជាមួយប្រតិភូកាកបាទក្រហមហ្វាំឡង់
លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជួនពិភាក្សការងារជាមួយប្រតិភូកាកបាទក្រហមហ្វាំឡង់ដឹកនាំលោកស្រី Sari Autio មន្ត្រីកាកបាទក្រហមហ្វាំងឡង់ ប្រចាំតំបន់អាស៊ី ស្តីពីកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ (ឆ្នាំ២០២២-ឆ្នាំ២០២៥)។
ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកាកបាទក្រហមហ្វាំងឡង់តែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ១៩៩០។ លោកជំទាវអគ្គលេខាធិការបានបន្តថា កាកបាទក្រហមកម្ពុជាបានរៀបចំទម្រង់ហិរញ្ញវត្ថុដើម្បីជួបពិភាក្សានិងពិនិត្យរួមគ្នាអំពីផែនការថវិកា និងផែនការសម្រាប់អនុវត្តកម្មវិធីនេះឲ្យបានគត់មុត។ លោកជំទាវអគ្គលេខាធិការបញ្ជាក់បន្ថែមទៀតថា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់ដឹកនាំ លើកទី២០ និងវេទិកាយុវជន លើកទី២ នៃសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ហើយក្នុងសប្តាហ៍នេះ កាកបាទក្រហមកម្ពុជា មានវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលស្ដីពី "យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន" (YABC ToT) នៅរាជធានីភ្នំពេញ និងវគ្គបណ្ដុះបណ្ដាល មិត្តអប់រំមិត្តស្ដីពី "យុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន" (YABC ToPE) នៅខេត្តសៀមរាប នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះកាកបាទក្រហមកម្ពុជា និងប្រគល់នឹងប្រគល់សម្ភារជូនសាខាគោលដៅចំនួន៤ សម្រាប់អនុវត្តកម្មវិធីនេះ ។
លោកស្រី Sari Autio បានថ្លែងអំណរគុណអនុញ្ញាតបានសម្តែងការគួសម និងពិភាក្សាការងារនេះជាមួយថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងមានសេចក្តីរីករាយដែលបានសហការជាមួយកាកបាទក្រហកម្ពុជា និងចែករំលែកបទពិសោធន៍ ការងារ និងផែនការយុទ្ធសាស្ត្ររបស់កាកបាទក្រហមហ្វាំងឡង់ ដើម្បីឲ្យកម្មវធីលើកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ក្នុងការជួយប្រជាពលរដ្ឋាតាមសហគមន៍គោលដៅ៕