សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ផ្សព្វផ្សាយ ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រីកែធឿន ប្រធានផ្នែកអភិវឌ្ឍន៍សាខា និងមន្រ្តីសាខា បានចុះធ្វើការផ្សព្វផ្សាយពីចលនាកាកបាទក្រហមនិងគោលការណ៍គ្រឹះទាំង៧ ប្រការ ជូនដល់ប្រធានកិត្តិយសអនុសាខា អនុប្រធានកិត្តិយស ប្រធានគណៈកម្មាធិការអនុសាខា សមាជិកសមាជិកា ប្រធានការិយាល័យជុំវិញក្រុង និងចៅសង្កាត់ក្នុងក្រុងពោធិ៍សាត់ទាំងអស់សរុបចំនួន៣៥នាក់ ស្រី១៦នាក់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
 
ក្នុងឱកាសនោះដែលលោកស្រី កែ ធឿន ប្រធានផ្នែកអភិវឌ្ឍន៍សាខា បានជម្រាបជូនអំពីចលនាអន្តរជាតិកាកបាទក្រហមគោលការណ៍គ្រឹះទាំង៧ប្រការនិង សកម្មភាពកាកបាទក្រហមកម្ពុជា ព្រមអំពាវនាវដល់អ្នកចូលរួមទាំងអស់សូមចូលជាសមាជិកភាពកាកបាទក្រហមកកម្ពុជា និងសំនូមពរជួយផ្សព្វផ្សាយបន្ត ដើម្បីគៀរគរកមូលនិធិ និងចូលរួមជាសមាជិកទ្រទ្រង់ផងដែរ។