ឯកឧត្តម ឌឹន គឹម ដឹកនាំ ក្រុមប្រតិបត្តិសាខាកាកបាទ ក្រហមកម្ពុជាខេត្ត ចូលរួមកម្មវីធីបើកប្រាក់របប
ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ឌឹន គឹម នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានដឹកនាំ ក្រុមប្រតិបត្តិសាខា យុវជន កក្រក ចំនួន ៦ នាក់ ស្រី ២នាក់ ចូលរួមក្នុងកម្មវិធីបើកប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រសហគមន៍ ក្នុងឃុំ សាលាក្រៅ និង ឃុំអូរអណ្តូង ដែលរៀបចំដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្តប៉ៃលិន និង ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន នៅក្នុងបរិវេណសាលាឃុំ សាលាក្រៅ។