សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បើកវគ្គ បណ្តុះបណ្តាល ចំណេះដឹងមូលដ្ឋានដល់យុវជន

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជា
-វិទ្យាល័យ បដិវត្ត ចំនួន ៥២នាក់ ស្រី ២៤នាក់ និងយុវជនទើបរើសថ្មីចំនួន ១៥នាក់ ស្រី ៥នាក់ ឋិតនៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន។
-វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដូនទន់ ចំនួន ៥០នាក់ ស្រី ២៧នាក់ និងយុវជនរើសថ្មីចំនួន ២៦នាក់ ស្រី ១៤នាក់ ឋិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប។
ក្រោមវត្តមានលោក ទិត ស៊ីថា សមាជិកគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជ័យសែន ។
 
នៅក្នុងឱកាសនោះដែរលោក ទិត ស៊ីថា បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ
-ជៀសអោយឆ្ងាយពីគ្រឿងញៀន
-គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ
-ជៀសវាងការប្រើប្រាស់អំពើហឹង្សា
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ