អបអរ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ - ១៨ កុម្ភៈ ២០២៣

#អបអរ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨ កុម្ភៈ ១៩៥៥ - ១៨ កុម្ភៈ ២០២៣
កាកបាទក្រហមកម្ពុជា មានឈ្មោះដើមថា សមាគមជាតិកាកបាទក្រហមខ្មែរ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ក្នុងគោលបំណងផ្តល់ជំនួយសង្គ្រោះ និងធ្វើជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌។ កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ ៣៧៨/នស ចុះថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ​១៩៥៨ និងព្រះរាជក្រឹត្យលេខ នស/រកត/ ០៥០២/១១៣ ចុះថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០០២។
កាកបាទក្រហមកម្ពុជា ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ជាសមាជិកទី​៨៥ របស់ ច​ល​នាអន្តរជាតិ កាកបាទក្រហម និង អឌ្ឍចន្ទក្រហម នៅថ្ងៃទី៦ ខែតុលា ឆ្នាំ​១៩៦០ និងបានបញ្ចូលជាសមាជិករបស់សហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រ​ហ​ម ​នៅថ្ងៃទី៧ ខែតុលា​ ឆ្នាំ១៩៦០។