សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បើកវគ្គ បណ្តុះបណ្តាល ចំណេះដឹងជាមូលដ្ឋានកាកបាទក្រហម

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុន សែន ភ្នំដែក ចំនួន ៥៥នាក់ ស្រី ៣១នាក់ យុវជនទើបរើសថ្មីចំនួន ៣០នាក់ ស្រី ២៤នាក់ និងយុវជន ស.ស.យ.ក ចំនួន ២១នាក់ ស្រី ១៨នាក់ ស្ថិតនៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ក្រោមវត្តមានលោក ធុន សុធា អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង ។
នៅក្នុងឱកាសនោះដែរ លោកអនុប្រធានគណ:កម្មាធិការសាខា បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ
-ជៀសអោយឆ្ងាយពីគ្រឿងញៀន
-គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ
-ជៀសវាងការប្រើប្រាស់អំពើហឹង្សា
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ