ការងារបណ្តុះបណ្តាលនិងផ្សព្វផ្សាយ មានសារៈសំខាន់ សម្រាប់យុវជនជំនាន់ក្រោយក្នុងវិស័យមនុស្សធម៌

ការងារបណ្តុះបណ្តាលនិងផ្សព្វផ្សាយ មានសារៈសំខាន់ណាស់សម្រាប់យុវជនជំនាន់ក្រោយ ហេតុដូច្នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នៅតែបន្តបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជា ទើបធ្វើបច្ចុប្បន្នភាពថ្មី ចំនួន ៥៩ នាក់ ស្រី៤៥ នាក់ នៃវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ក្រោមវត្តមាន លោក ផាន់ សុមនី  ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំយុវជន និងកីឡា ខេត្តរតនគិរី។ វគ្គនេះមានគោលបំណងដើម្បីអោយប្អូនៗបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម សម្រាប់ចូលរួមចែករំលែកបន្ត និងបម្រើវិស័យមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។