ការផ្សព្វផ្សាយនៅតែមានសារៈសំខាន់ សម្រាប់ការងារ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរឣប់រំ យុវជន និងកីឡាខេត្ត បានកំពុងនឹងចុះបើវគ្គផ្សព្វផ្សាយជាបន្តបន្ទាប ស្តីពីវគ្គមូលដ្ឋានគ្រឹះប្រវត្តិចលនាកាកបាទក្រហម គោលការណ៍គ្រឹះ ជូនយុវជនកាកបាទក្រហមទើបជ្រើសរើសថ្មី នៃវិទ្យាល័យបារាយណ៍ សរុប ៦៨នាក់ ស្រី៥៤នាក់ ស្ថិតក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ខិតខំបង្កើនចំនួនសមាជិកយុវជនកាកបាទក្រហមពីមួយថ្ងៃទៅមួយថ្ងៃមកពីវិទ្យាល័យ តាមបណ្តាស្រុកនីមួយៗក្នុងខេត្ត សម្រាប់ពង្រឹងនិងបង្កើនចំណេះដឹងដល់យុវជនសម្រាប់ការចូលរួមក្នុងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។