សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បើកវគ្គ បណ្តុះបណ្តាលមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ហ៊ុន សែន ខេមរតេជោ ចំនួន ៥៦នាក់ ស្រី ៣៧នាក់ ស្ថិតនៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ក្រោមវត្តមានលោក ផេង រ៉ាឌី ប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យខេមរតេជោ ក្នុងនោះដែរសាខាក៏បានផ្តល់ជូនថវិកាតំកល់ក្នុងក្លឹបយុវជនថ្មី ចំនួន២០០.០០០ រៀល និងឃីតសង្គ្រោះបឋមថ្មី១ឈុត ផងដែរ។
 
នៅក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងថា ចំពោះយុវជនដែលបានរើសឲ្យចូលក្នុងសមាជិកយុវជនត្រូវឆ្លងវគ្គជាមូលដ្ឋានជាមុនសិន ដើម្បីអោយប្អូនៗបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។ ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖
-រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ
-ជៀសអោយឆ្ងាយពីគ្រឿងញៀន
-គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន
-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ
-ជៀសវាងការប្រើប្រាស់អំពើហឹង្សា
-ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ