ផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះទាំង ៧ ដល់យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស
ព្រៃវែង៖ នៅថ្ងៃទី១៤-១៧ ដល់ថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ឲ្យមន្រ្តីក្រុមប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយអំពីគោលការណ៍គ្រឹះទាំង ៧ ដល់យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស នៅថ្ងៃចាប់ផ្តើមសិក្សាជំហានដំបូង នៅវិទ្យាល័យចំនួន ២១ ដែលមានអ្នកចូលរួមសរុប ១,៦៤០នាក់ ស្រី ១,០០៦នាក់ ស្មើនឹង ២១លើក ។
គោលបំណងនៃការចុះផ្សព្វផ្សាយ ដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា បានយល់ដឹងពីគោលការណ៍គ្រឹះទាំង ៧ ការប្រើប្រាស់បដិរូបរបស់ចលនា ។