ផ្សព្វផ្សាយអប់រំ ស្តីពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ អ្នកចូលរួមចំនួន ៤៤នាក់
មន្ត្រីប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានផ្សព្វផ្សាយបញ្ជ្រាបពី គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ និងកាកបាទក្រហមកម្ពុជា និងការលើកកម្ពស់តម្លៃមនុស្សធម៌ តាមរយៈការចុះផ្សព្វផ្សាយអប់រំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ នៅភូមិ គោក និងភូមិ២ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី សរុបអ្នកចូលរួមចំនួន ៤៤នាក់ ស្រី ៣០នាក់។