ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងថ្មី កូវីដ-១៩
ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងថ្មី កូវីដ-១៩ នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១ សាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង បានបន្តចុះអប់រំ ផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយ ហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយ អនុវត្តវិធានការ ៣ ការពារ ៣ កុំ ២ ចូលរួម ដល់ប្រជាពលរដ្ឋក្នុងឃុំ ស្វាយធំ ស្រុកស្វាយជ្រំ ក្នុងភូមិចំរេះចំនួន ១៧ នាក់ ភូមិស្វាយដូនអី ១៧ នាក់ សរុប ៣៤ នាក់ ស្រី ២១ នាក់ ។ ក្រោមការឧបត្ថម្ភថវិកាដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) និងបានបញ្ជ្រាបការ ផ្សព្វផ្សាយ ស្តីពីសិទ្ធជនពិការ និងសុវត្ថិភាពចរាចរណ៍ នានា ដើម្បីចូលរួមកាត់បន្ថយអាត្រាស្លាប់ របួស និង ពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ផ្សព្វផ្សាយពីការ លើកកម្ពស់គោលការណ៍គ្រឹះ ចលនាកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ការធ្វើចំណាកស្រុកដោយសុវត្ថិភាព ។ ការផ្សព្វផ្សាយនេះក្រុមការងារបានចែកម៉ាស់ សាប៊ូដុំ ខិត្តប័ណ្ណអប់រំជំងឺកូវីដ-១៩ ខិត្តប័ណ្ណចរាចរណ៍ ខិត្តប័ណ្ណចំណាកស្រុក ប្រកបដោយសុវត្ថិភាព ចាក់សារ សម្លេងអប់រំរបស់ក្រសួងសុខាភិបាលតាមរថយន្ត និងចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅទីកន្លែង មួយចំនួនក្នងភូមិ ។ ដើម្បីចូលរួមការពារមេរោគកូវីដ-១៩ បម្លែងថ្មីដ៏កាចសាហាវនេះ ហើយត្រូវបានលើកទឹក ចិត្តដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទូទៅត្រូវអនុវត្ត ឲ្យបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ និង ៣ កុំ ព្រមទាំង សារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួម ប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ កុំឲ្យមានការរីករាលដាលចូលក្នុងសហគមន៍បាន ។