សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំមន្ត្រីសាខា ចុះបើកវគ្គផ្សព្វផ្សាយ ស្តីពីប្រវត្តិចលនា....

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកស្រីឡាយ សុភ័ក្ត្រ នាយិការង និងមានការចូលរួមសហការពីមន្ត្រីមន្ទីរអប់រំយុវជន និងកីឡា លោកគ្រូទីប្រឹក្សា ចុះបើកវគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រម បដិរូប គោលការណ៍គ្រឹះទាំង៧ និងច្បាប់មនុស្សធម៌អន្តរជាតិ ដល់យុវជនកាកបាទក្រហម បានចំនួន២វគ្គដែលមានអ្នកចូលរួមសរុប១០០នាក់ ស្រី៦៣នាក់ ក្នុងនោះថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បើកវគ្គនៅវិទ្យាល័យហ៊ុនសែនបរិវាសអ្នកចូលរួមសរុប៥០នាក់ ស្រី៣៥នាក់ និងថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិទ្យាល័យកន្សោមអក មានអ្នកចូលរួមសរុប៥០នាក់ ស្រី២៨នាក់ ៕