យុវជនកាកបាទក្រហម ខេត្តកំពង់ស្ពឺ ចូលរួមវគ្គបណ្តុះបណ្តាល

យុវជនកាកបាទក្រហមកម្ពុជា ក្នុងវិស័យមនុស្សធម៌
នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១  មន្ត្រីសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បានបើកវគ្គបណ្ដុះបណ្ដាលដល់យុវជនកាកបាទក្រហមទើបជ្រើសរើសថ្មីនៅវិទ្យាល័យវាលពង់ឃុំវាលពង់ស្រុកឧដ្ដុង្គស្ដីពីប្រវត្តិនិងគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិនិងបដិរូបកាកបាទក្រហមអឌ្ឍចន្ទក្រហម ប្រវត្តិនិងសកម្មភាពកាកបាទក្រហមកម្ពុជាគោលនយោបាយយុវជននិងយុវជនចូលរួមចំនួន ៥២ នាក់ស្រី ៤០ នាក់ ប្រុស ១២នាក់ ។