សាខាខេត្តព្រះសីហនុ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ ១ធ្នូ ឆ្នាំ ២០២១ ក្រោមប្រធានបទ បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល មន្ត្រីសាខាបានធ្វើការផ្សព្វផ្សាយស្តីពីបដិរូបកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមអន្តរជាតិ ដោយមានអ្នកផ្ទុកមេរោគអេដស៍៦៩នាក់ អ្នកមានផ្ទៃពោះ១៦នាក់ អ្នកទើបសំរាលរួច១៦នាក់ អ្នកកើតស្វាយ ១០ នាក់ កុមារកំព្រាដោយសារមេរោគអេដស៍៥នាក់និងអ្នកពិការ៤នាក់ បានទទួលការឧបត្ថម្ភជាស្បៀងអាហារពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត បាននាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអ្នកផ្ទុកមេរោគអេដស៍ ចំនួន ៣២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងគ្រឿងឧបភោគបរិភោគ។ អំណោយរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ កន្ទេល១ ទឹកសុទ្ធ ១កេស ភេជ្ជៈ ១កេស ម៉ាស់ ក្រណាត់៥ ឃីត១(ភួយ១ មុង១ សារុង១ ក្រមា១) ជែល ១ ដប និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ១០ម៉ឺនរៀល។