ឯកឧត្តម អុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កក្រក ខេត្តកំពង់ចាម ប្រារព្ធអបអរសាទរទិវា
នាថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានប្រារព្ធអបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ អ្នកស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើងទាំងអស់គ្នាបន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងមានការចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព អនុសាខាស្រុក-ក្រុង ទាំង១០ សរុបចំនួន ១៦៨ នាក់ (អ្នកស្ម័គ្រចិត្ត ៥០ នាក់ យុវជនកក្រក ៥០ នាក់) ក្នុងពិធីនោះដែរ ឯកឧត្តមប្រធាន បានផ្សព្វផ្សាយពីសកម្មភាពកាកបាទក្រហមកម្ពុជា និងការស្វែងរកមូលនិធិក្នុងបុព្វហេតុជួយដល់អ្នករងគ្រោះ។