វគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម និង ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់...
នៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ តបតាមការស្នើសុំគ្រូឧទ្ទេស សង្គ្រោះបឋម នៃសាខាកាកបាទក្រហម
កម្ពុជាខេត្ត និងដោយបានការចាត់តាំងពីលោក សរ វណ្ណា នាយកសាខា បានឱ្យមន្ត្រីប្រតិបត្តិសាខា បានបើកវគ្គបណ្តុះបណ្តាល ស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ និង វិជ្ជាសង្គ្រោះបឋម ដល់មន្ត្រី បុគ្គលិក នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ខេត្តស្វាយរៀង ដែលវិទ្យាស្ថានបាននឹងកំពុងបើកការដ្ឋានសាងសង់អាគារមួយចំនួន ក្នុងគោលបំណង ជួយសង្គ្រោះបឋមដល់ជនរងគ្រោះដែលបំពេញការងារសាងសង់ ក៏ដូចជាមន្ត្រី បុគ្គលិក កំពុងបំរើការងារនៅក្នុងវិទ្យាស្ថាន ដែលជួបហានិភ័យគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងឱ្យបានទាន់ពេលវេលា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ១ថ្ងៃ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៥ នាក់ ស្រី ៣នាក់ ។