ពិធីបំពាក់កន្សែង ជូនដល់យុវជន កាកបាទក្រហមកម្ពុជា សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានបើកវគ្គផ្សព្វផ្សាយជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម និង អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ ជូនដល់យុវជនកាកបាទក្រហមកម្ពុជា និងបានបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៣៤ នាក់ (ស្រី ១៣៣ នាក់) នៅវិទ្យាល័យបូទុមសាគរ និងវិទ្យាល័យស្រែអំបិល។