យុវជនកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៃវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដូនទន់ ទទួលបានវគ្គ
យុវជនកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដូនទន់ ចំនួន ៤៩នាក់ ស្រី ២៧ នាក់ ឋិតនៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ទទួលបានវគ្គជាមូលដ្ឋានសម្រាប់យុវជនកាកបាទក្រហមកម្ពុជា ដើម្បីយល់ដឹងពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ក្រោមវត្តមានលោកស្រី ពៅ សុភិន សមាជិកាគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឆែប ។ ជាមួយគ្នានោះដែរលោកស្រី ពៅ សុភិន បានប្រគល់សំពាធវិជ្ជាសង្រ្គោះបឋមចំនួន០១ជូនដល់យុវជនកាកបាទក្រហមនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដូនទន់ ឆ្លៀតនាឱកាសនេះលោកស្រីក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ជៀសឆ្ងាយពីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ឱ្យខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ និង ជៀសវាងការប្រើប្រាស់អំពើហឹង្សា ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ និងបន្តចូលរួមអនាម័យ ថែរក្សាសុខភាព និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ បន្ទាប់មក ។