វគ្គបណ្តុះបណ្តាល គោលការណ៍គ្រឹះ របស់ចលនា វិជ្ជាសង្គ្រោះបឋម និង គោលនយោបាយ យុវជន កក្រក
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គបណ្តុះបណ្តាល គោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាលយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ស្រុកស៊ីធរកណ្ដាល ដែលមានការអញ្ជើញចូលរួមពី អនុសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីប្រចាំការអនុសាខា ប្រធានគណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ទីប្រឹក្សាយុវជន និងយុវជនកក្រក សរុបចំនួន ៨១នាក់ ស្រី ៥៧នាក់ ដែលមានរយៈពេល ១ថ្ងៃ ចែកចេញជា២វគ្គ។