យុវជនវិទ្យាល័យតាំងគោក និងវិទ្យាល័យទ្រៀល ចំនួន ១២៤ នាក់ ទទួលបានវគ្គផ្សព្វផ្សាយ

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សហការជាមួយមន្ទីរឣប់រ់ំយុវជន និងកីឡាខេត្ត បានធ្វើការផ្សព្វផ្សាយស្តីពីគោលការណ៍គ្រឹះរបស់ចលនា និងកាកបាទក្រហមកម្ពុជា ចំនួន ២លើក ជូនដល់យុវជនវិទ្យាល័យតាំងគោក និងវិទ្យាល័យទ្រៀល ស្ថិតនៅស្រុកតាំងគោក ដែលមានយុវជនចូលរួមចំនួន ១២៤នាក់ ស្រីចំនួន៩៨នាក់។ វគ្គផ្សព្វផ្សាយនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងពីគោលការណ៍គ្រឹះ ប្រវត្តិចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ការប្រើប្រាស់បដិរូបកាកបាទក្រហមឱ្យបានត្រឹមត្រូវ និងពីតួនាទីភារកិច្ចរបស់កាកបាទក្រហមកម្ពុជា។