សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នស្តីពីប្រវត្តិចលនាដល់យុវជន កក្រក
សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានបើកវគ្គបំប៉នស្តីពី ស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្រ្គោះបឋម និង សេចក្តីណែនាំ គោលនយោបាយយុវជន ដល់យុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យថ្មពួក ស្រុកថ្មពួក ដែលមានអ្នកចូលរួមសរុបចំនួន ៤៦នាក់ ស្រី២៥នាក់។
វគ្គបំប៉ននេះ មានគោលបំណងបង្កើនចំណេះដឹងយល់យុវជនកាកបាទក្រហមកម្ពុជា ស្តីពី គោលការណ៍គ្រឹះ ប្រវត្តិចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ការប្រើប្រាស់បដិរូបកាកបាទក្រហមឱ្យបានត្រឹមត្រូវ ជាពិសេសយល់ដឹងពីខ្លឹមសារនៃសេចក្តីណែនាំ គោលនយោបាយយុវជន។