សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍គ្រឹះរបស់ចលនា

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាលយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ហ៊ុន  សែន  ស្វាយអន្ទរ  ស្រុកស្វាយអន្ទរ  ដែលមានការអញ្ជើញចូលរួមពី អនុសាខា  ក្រុមប្រតិបត្តិសាខា មន្ត្រីប្រចាំការអនុសាខា ប្រធានគណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន  សែន  ស្វាយអន្ទរ  ទីប្រឹក្សាយុវជន និង យុវជនកក្រក សរុបចំនួន ៥៧នាក់ ស្រី ៤០នាក់ ដែលមានរយៈពេល ១ព្រឹក។ ប្រធានបទ ដែលលើកមកបង្ហាញរួមមាន៖ ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, គោលការណ៍គ្រឹះទាំង៧, បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ប្រព័ន្ធសិក្សាអនឡាញរបស់កាកបាទក្រហមកម្ពុជា។