វគ្គបណ្តុះបណ្តាល គោលការណ៍គ្រឹះ របស់ចលនា វិជ្ជាសង្គ្រោះបឋម និង គោលនយោបាយយុវជន កក្រក
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើកវគ្គបណ្តុះបណ្តាលគោលការណ៍គ្រឹះរបស់ចលនា វិជ្ជាសង្គ្រោះបឋម និងគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ដែលមានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានអនុសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីប្រចាំការអនុសាខា ប្រធានគណៈគ្រប់គ្រងវិទ្យាល័យព្រៃដើមថ្នឹង ទីប្រឹក្សាយុវជន និងយុវជនកក្រក សរុបចំនួន ៩៣នាក់ ស្រី ៦០នាក់ ដែលមានរយៈពេល ១ថ្ងៃ ចែកចេញជា២វគ្គ ។ ប្រធានបទដែលលើកមកបង្ហាញរួមមាន៖ប្រវត្តិចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, គោលការណ៍គ្រឹះទាំង ៧, បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ប្រព័ន្ធសិក្សាអនឡាញរបស់ កក្រក E Learning។